ក្រុមសកម្មប្រយុទ្ធគ្រោងនឹងធ្វើការវាយប្រហារដោយប្រើសារធាតុគីមី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៧

សមាជិកក្រុម Shabab al-Sunnah ដែលចេះប្រើអាវុធគីមីគ្រោងនឹងអនុវត្តការវាយប្រហារសារធាតុគីមីនៅក្នុងខេត្ត Daraa ប្រទេសស៊ីរីដើម្បីគម្រាមកងកម្លាំងរដ្ឋាភិបាល នេះបើយោងតាមប្រភព័ត៌មានអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova និយាយកាលពីថ្ងៃព្រហស្បតិ៍។ TASS ដកស្រង់សម្ដីរបស់លោកស្រីដែលនិយាយថាបច្ចុប្បន្នមានគ្រាប់មីនជាច្រើនដែលពោរពេញទៅដោយសារធាតុពុលនៅឃ្លាំងរបស់ក្រុម Shabab al-Sunnah ដែលមានទីតាំងនៅភូមិ Bosra al-Sham ខេត្ត Daraa។ លោកស្រីបាននិយាយថាពួកសកម្មប្រយុទ្ធមានផែនការប្រើប្រាស់អាវុធទាំងនេះដើម្បីវាយប្រហារតំបន់មួយក្នុងចំណោមតំបន់ដែលមានលំនៅដ្ឋានច្រើននៅក្នុងខេត្ត Daraa៕

LEAVE A REPLY

Please enter your comment!
Please enter your name here