កងទ័ពអ៊ីរ៉ាក់ផ្ញើរសារប្រាប់ប្រជាជនក្នុងស្រុក Hawija ថាការរំដោះទីក្រុងនឹងកើតឡើងឆាប់ៗ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៧

ប្រព័ន្ធផ្សព្វផ្សាយយោធារាយការណ៍ថាយន្តហោះកងទ័ពអ៊ីរ៉ាក់បានទម្លាក់ ខិត្តប័ណ្ណព័ត៌មានរាប់លានសន្លឹកទៅលើស្រុក Hawija ខេត្ត Kirkuk កាលពីថ្ងៃព្រហស្បតិ៍នេះដោយប្រាប់ប្រជាជនថាប្រតិបត្តិការដណ្តើមយកបន្ទាយរបស់ពួករដ្ឋអ៊ីស្លាមវិញជិតបានសម្រេចហើយ។ សារព័ត៌មាន War Media Cell របស់ក្រសួងការពារជាតិនិយាយថាកងកម្លាំងទ័ពអាកាសបានទម្លាក់ខិត្តប័ណ្ណព័ត៌មានរាប់លានសន្លឹកទៅលើភាគនិរតីទីក្រុងមួយក្នុងខេត្ត Kirkuk ដោយប្រាប់ប្រជាជនថា “កំចាត់ពួករដ្ឋអ៊ីស្លាម” ត្រូវបានបញ្ចប់។ ប្រព័ន្ធផ្សព្វផ្សាយបាន​និយាយថាប្រជាជនត្រូវបានបញ្ជាឲ្យចៀសឆ្ងាយពីការជួបជុំរបស់ពួកសកម្មប្រយុទ្ធពីព្រោះ​ពួកគេនឹងក្លាយជាគោលដៅសម្រាប់ការវាយប្រហារដោយយន្តហោះយោធា។ ប្រព័ន្ធផ្សព្វ​ផ្សាយដដែលនេះបាននិយាយទៀតថាបញ្ជាការប្រតិបត្តិការរួមនឹងបញ្ជាក់ប្រាប់ពីតំបន់មានសុវត្ថភាពសម្រាប់ប្រជាជននៅពេលក្រោយ។ គួរបញ្ជាក់ថាបញ្ជាការប្រតិបត្តិការរួមបាននិយាយកាលពីថ្ងៃពុធនេះថាខ្លួនបានបញ្ចប់ប្រតិបត្តិការក្នុងការកាន់កាប់ឡើងវិញនៃទីក្រុង Tal Afar ដែលជាបន្ទាយចុងក្រោយរបស់រដ្ឋអ៊ីស្លាមដែលនៅក្នុងខេត្ត Nineveh ហើយបានប្រាប់ឲ្យដឹងថាទីក្រុង Hawija គឺជាគោលដៅបន្ទាប់សម្រាប់ប្រតិបត្តិការយោធានាពេលខាងមុខ។ គួររំលឹកថាមេដឹកនាំកុលសម្ព័ន្ធក្នុងតំបន់ និងអ្នកនយោបាយមកពីខេត្ត Kirkuk បានដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ាក់ឱ្យពន្លឿនក្នុងការវាយប្រហាមកលើទីក្រុង Hawija ដែលជាបន្ទាយធំបំផុតរបស់ក្រុមនេះស្ថិតនៅភាគនិរតីនៃខេត្ត Kirkuk ដោយសារតែប្រជាជនរបស់ខ្លួនកំពុងជួបវិបត្តិមនុស្សធម៌ក្រោមការគ្រប់គ្រងរបស់ក្រុមនេះខណៈដែលក្រុមនេះបន្តការសម្លាប់រង្គាលលើជនស៊ីវិលដែលប៉ុនប៉ងរត់ភៀសខ្លួនចេញពីទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here