ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៧
ក្រុមយោធាអ៊ីស្លាម Al-Shabaab និយាយថាពួកគេបានវាយប្រហារមូលដ្ឋានរបស់ទាហានសូម៉ាលីដែលមានទីតាំងនៅក្បែរក្រុង Kismayu។ ការវាយប្រហារនេះសម្លាប់ទាហាន២៦នាក់។ កាលពីព្រឹកមិញយើងសម្លាប់ទាហាន២៦នាក់ ដុតឡាន២គ្រឿង និងរឹបអូសយកឡាន៣គ្រឿងនៅតំបន់ Jubaland ដែលមានទីតាំងក្បែរ Bula Gudud នេះបើយោងតាមប្រភពសម្តីរបស់អ្នកនាំពាក្យក្រុមឧទ្ទាម Abdiasis Abu Musab ប្រាប់ទៅភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកភូមិ និងទាហានសូម៉ាលីក្នុងតំបន់ Kismayu អះអាងថាពិតជាមានការវាយប្រហារមែន៕
