ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៧
ប្រទេសកូរ៉េខាងជើងនិយាយថាបានសាកល្បងគ្រាប់បែកអ៊ីដ្រូសែនដែលអាចបំពាក់លើមីស៊ីលរយៈចម្ងាយឆ្ងាយ។ ទីក្រុងព្យុងយ៉ាងបានប្រឆាំងនឹងការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ និងសម្ពាធអន្ដរជាតិម្តងហើយម្តងទៀតដោយការបង្កើតអាវុធនុយក្លេអ៊ែរ និងសាកល្បងមីស៊ីល។ ក្នុងរយៈពេលពីរខែកន្លងមកនេះមានការសាកល្បងមីស៊ីលឆ្លងទ្វីបដោយបញ្ជូនមួយទៅប្រទេសចិនដីគោក ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ដូចគ្នាផងដែរក៏មានការគំរាមកំហែងក្នុងការបាញ់មីស៊ីលឆ្ពោះទៅកាន់ទឹកដីប៉ាស៊ីហ្វិកនៅកោះហ្គីម។ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទដើម្បីឆ្លើយតបបញ្ហាប្រឈមនេះ៕