អង្គការសហប្រជាជាតិនិយាយថាជនភៀសខ្លួន៨៧,០០០នាក់បានមកដល់ប្រទេសបង់ក្លាដេស

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៧

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលមានចំនួនសរុប៨៧,០០០នាក់បានមកដល់ប្រទេសបង់ក្លាដេសចាប់តាំងពីមានអំពើហិង្សាផ្ទុះឡើងនៅក្នុងប្រទេសភូមាកាលពីថ្ងៃទី២៥ ខែសីហា។ ជនជាតិភាគតិចអ៊ីស្លាមរាប់ពាន់នាក់បានរត់ភៀសខ្លួនចេញពីប្រទេសដែលកាន់សាសនាពុទ្ធ ហើយភាគច្រើនពួកគេចាកចេញពីព្រំដែនចាប់តាំងពីមានការប្រយុទ្ធគ្នាចុងក្រោយបំផុតផ្ទុះឡើង។ ការប្រយុទ្ធគ្នានេះបានដាក់សម្ពាធលើជំរំនៅក្នុងប្រទេសបង់ក្លាដេសដែលមានភាពចង្អៀតតូចរួចទៅហើយ។ អង្គការសហប្រជាជាតិនិយាយថាមនុស្សប្រមាណជា២០,០០០នាក់ទៀតបានប្រមូលផ្តុំគ្នានៅតាមព្រំដែនរវាងប្រទេសបង់ក្លាដែស និងរដ្ឋរ៉ូហ៊ីងយ៉ាភាគខាងលិចប្រទេសភូមា ហើយកំពុងរង់ចាំឆ្លងព្រំដែន។ ក្រុង Dhaka បានបង្កើនការត្រួតពិនិត្យនៅព្រំដែនក្រោយពីមានអំពើហិង្សាកាលពី១០ថ្ងៃមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here