បារាំងប្រកាសចាប់ផ្តើមដំណើរការបំពាក់អាវុធលើយន្តហោះគ្មានមនុស្សបើក

0

ប្រភព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០១៧

បារាំងបង្ហាញគម្រោងរបស់ខ្លួនពីការចាប់ផ្តើមបំពាក់អាវុធលើយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃអង្គារ៍ ។ រដ្ឋមន្ត្រីការពារជាតិលោក Florence Parly មានប្រសាសន៍នៅក្នុងទីក្រុង Toulon ថាលោកបានសម្រេចចិត្តចាប់ផ្តើមបើកដំណើរការបំពាក់អាវុធលើយន្តហោះគ្មានមនុស្សបើក។ បច្ចុប្បន្ននេះប្រទេសបារាំងកំពុងធ្វើប្រតិបត្តិការយន្ដហោះគ្មានអ្នកបញ្ជា Reaper ហើយវាជាផ្នែកមួយសម្រួលដល់ការតាមដានវត្តមានរបស់ក្រុមជីហាដនៅតំបន់ Sahel របស់ប្រទេសអាហ្វ្រិក។ លោក Parly និយាយថាមន្រ្តីយោធាគ្រោងនឹងបំពាក់អាវុធលើយន្តហោះគ្មានមនុស្សបើក៦គ្រឿងដែលទិញពីសហរដ្ឋអាមេរិកដោយប្រើយុទ្ធសាស្ត្របំពាក់អាវុធច្បាស់លាស់ចាប់ពីឆ្នាំ២០១៩។ យន្តហោះគ្មានមនុស្សបើកនឹងបង្ករការគម្រាមកំហែងអចិន្ត្រៃយ៍ទៅកាន់ក្រុមភេវរកម្មប្រដាប់អាវុធនៅក្នុងតំបន់ដែលយោធាបារាំងកំពុងតែធ្វើប្រតិបត្តិការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here