អង្គការសហប្រជាជាតិចោទថារដ្ឋាភិបាលស៊ីរ៉ីបានវាយប្រហារដោយប្រើអាវុធគីមី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៧

កងកម្លាំងស៊ីរីបានប្រើអាវុធគីមី២ដងក្នុងអំឡុងពេលមានសង្រ្គាមស៊ីវិលក្នុងប្រទេសដោយក្នុងនោះរាប់បញ្ចូលទាំងការវាយប្រហារដោយប្រើគ្រាប់បែកតាមអាកាសរបស់សហរដ្ឋអាមេរិកលើយន្តហោះរដ្ឋាភិបាលផងដែរនេះបើយោងតាមប្រភពព័ត៌មានពីក្រុមអ្នកស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមរបស់អង្គការសហប្រជាជាតិនិយាយកាលពីថ្ងៃពុធ។ គណៈកម្មការស៊ើបអង្កេតសង្គ្រាមរបស់អង្គការសហប្រជាជាតិនៅស៊ីរីបាននិយាយថាយន្តហោះចម្បាំងរបស់រដ្ឋាភិបាលបានទម្លាក់សារីននៅតំបន់ Khan Sheikhoun ក្នុងខេត្ត Idlib កាលពីខែមេសាសម្លាប់ជនស៊ីវិល៨០នាក់។ អ្នកសង្កេតការណ៍អង្គការសហប្រជាជាតិនិយាយថាពួកគេបានកត់ត្រាការវាយប្រហារអាវុធគីមី មាន៣៣ដងមកទល់ពេលនេះ។ ពួកគេបានបញ្ជាក់ឲ្យដឹងថាការវាយប្រហារ២៧ដងគឺធ្វើដោយកងកម្លាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Bashar Assad ។ រដ្ឋាភិបាល Bashar Assad បានបដិសេធម្តងហើយម្តងទៀតថាលោកមិនបានធ្វើការវាយប្រហារដោយប្រើប្រាស់អាវុធគីមីទេ។ ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល Bashar Assad បានលើកឡើងថាការវាយប្រហាររបស់លោកនៅតំបន់ Khan Sheikhoun កំណត់គោលដៅលើឃ្លាំងអាវុធមួយដែលជាកម្មសិទ្ធិរបស់កងកម្លាំងឧទ្ទាម។ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានច្រានចោលនូវការអះអាងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here