ប្រទេសស៊ុយអែតចាប់ខ្លួនបុរសម្នាក់សង្ស័យថាមានផែនការវាយប្រហារភេរវកម្ម

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៧

ព្រះរាជអាជ្ញាស៊ុយអ៊ែតនិយាយថាមនុស្សម្នាក់ត្រូវគេចាប់ខ្លួននៅភាគខាងត្បូងប្រទេសស៊ុយអ៊ែតពីបទសង្ស័យរៀបចំអំពើរភេរវកម្ម។ ព្រះរាជអាជ្ញាលោកស្រី Ewamari Haggkvist និយាយថាបុរសនេះត្រូវគេចាប់ខ្លួនកាលពីថ្ងៃអង្គារ ។ លោកស្រីបញ្ជាក់កាលពីថ្ងៃពុធថាលោកស្រីមិនអាចផ្តល់ព័ត៌មានលម្អិតពីការចាប់ខ្លួនបានទេ ប៉ុន្តែមូលហេតុដែលជនល្មើសត្រូវចាប់ខ្លួននោះគឺមកពីជនសង្ស័យអាចធ្វើសកម្មភាពដែលប៉ះពាល់ដល់ការស៊ើបអង្កេត។ បុរសម្នាក់នោះមានអាយុ៣០ឆ្នាំ ហើយបទឧក្រិដ្ឋរបស់គាត់ធ្វើឡើងនៅក្រោយថ្ងៃទី២១ ខែសីហា។ លោក Haggkvist និយាយថាតុលាការស៊ុយអែតត្រូវសម្រេចចិត្តឲ្យបានមុនថ្ងៃសុក្រថាតើត្រូវចាប់ខ្លួនជនជាប់ចោទជាបណ្តោះអាសន្នឬត្រូវចាប់ឃុំខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here