សេចក្តីរាយការណ៍៖ យន្តហោះអ៊ីស្រាអែលវាយប្រហារ Masyaf តំបន់គីមីរបស់ស៊ីរី

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៧

កងទ័ពស៊ីរីនិយាយថាយន្ដហោះអ៊ីស្រាអែលបានវាយប្រហារមូលដ្ឋានយោធាមួយនៅភាគខាងលិចប្រទេសដែលជាកន្លែងមានការសង្ស័យថាជាទីតាំងអាវុធគីមី។ សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថាគ្រាប់រ៉ូកែតដែលបានបាញ់ចេញពីដែនអាកាសលីបង់បានវាយប្រហារតំបន់ Masyaf ដោយសម្លាប់ទាហាន២នាក់។ អ្នកនាំពាក្យយោធារបស់អ៊ីស្រាអែលបដិសេធមិននិយាយអំពីបញ្ហានេះ។ ការវាយប្រហារនេះកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត សិទិ្ធមនុស្សបានសន្និដ្ឋានថាយន្តហោះរបស់កងទ័ពអាកាសស៊ីរីបានទម្លាក់គ្រាប់បែកមួយដែលសារធាតុពុល Sarin ទៅលើទីក្រុងដែលគ្រប់គ្រងដោយឧទ្ទាមកាលពីខែមេសាដែលសម្លាប់មនុស្សយ៉ាងហោចណាស់៨៣នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here