សហភាពអឺរ៉ុបគួរតែដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសកូរ៉េខាងជើង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៧

សហភាពអឺរ៉ុបគួរតែដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសកូរ៉េខាងជើង ដោយប្រទេសនេះបានក្លាយជាអ្នកដាក់សម្ពាធដល់អន្តរជាតិបន្ទាប់ពីមានការសាកល្បងនុយក្លេអ៊ែរធំបំផុតរបស់ក្រុងព្យុងយ៉ាង។ ការដាក់ទណ្ឌកម្មកន្លងមកបញ្ឈប់ប្រទេសកូរ៉េខាងជើងបានតិចតួចពីការបង្កើនសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលនេះបើយោងតាមប្រភពព័ត៌មានពីលោក Federica Mogherini។ លោកបានបន្ថែមទៀតថាជំហានបន្ថែមទៀតសម្រាប់ការដាក់ទណ្ឌកម្មទាមទារឲ្យមានការចំណាយពេលយូរជាមួយនឹងស្ថានភាពសម្ពាធនយោបាយ។ លោក Mogherini នឹងស្នើសុំទៅរដ្ឋមន្រ្តីដើម្បីពង្រឹងសម្ពាធសេដ្ឋកិច្ចលើប្រទេសកូរ៉េខាងជើងដោយលោកគាំទ្រដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្មីដែលប្រើវិធានការពង្រឹងសេដ្ឋកិច្ចឲ្យតឹងរឹងជាងមុន និងចាប់ផ្តើមអនុវត្តការដាក់ទណ្ឌកម្មស្វ័យភាពថ្មីរបស់សហភាពអឺរ៉ុបនេះបើយោងតាមប្រភពព័ត៌មានពីលោក Mogherini និយាយមុនពេលជួបប្រជុំរដ្ឋមន្ត្រីការពារជាតិអឺរ៉ុប និងរដ្ឋមន្រ្តីការបរទេសនៅក្នុងរដ្ឋធានី Estonian។ សហភាពអឺរ៉ុបមិនទាន់បង្ហាញពីការសម្រេចចិត្តណាមួយទេកាលពីថ្ងៃព្រហស្បតិ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here