ប្រធានធិបតីបារាំងលោក Macron ជម្រុញឱ្យសហភាពអឺរ៉ុបបន្តទំនាក់ទំនងជាមួយប្រទេសទួរគី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៧

ប្រទេសទួរគីនៅតែជាដៃគូដ៏សំខាន់មួយរបស់សហភាពអឺរ៉ុប ហើយទំនាក់ទំនងរបស់ពួកគេគួរតែរក្សាឲ្យបានទោះបីជាប្រទេសទាំងនេះមានការព្រួយបារម្ភពីប្រត្តិបត្តិការយឺតយ៉ាវក៏ដោយនេះបើយោងតាមប្រភពព័ត៌មានពីប្រធានាធិបតីបារាំងលោក Emmanuel Macron មានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ ការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំងបានធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់លោកស្រី Angela Merkel ថាភាពជាសមាជិករបស់ប្រទេសទួរគីជាមួយសហភាពអឺរ៉ុបគួរតែបញ្ឈប់។ គេដកស្រង់សម្តីរបស់លោក Macron ប្រាប់ទៅកាន់កាសែត Kathimerini របស់ក្រិចថាលោកចង់ជៀសវាងការបែកខ្ញែកគ្នាព្រោះប្រទេសទាំង២ជាដៃគូដ៏សំខាន់នៅក្នុងវិបត្តិជាច្រើនដែលប្រទេសទាំងអស់ប្រឈមមុខជាពិសេសបញ្ហាប្រឈមជាមួយជនអន្តោប្រវេសន៍ និងការគម្រាមកំហែងពីភេរវករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here