អេហ្ស៊ីប៖ ប៉ូលិសសម្លាប់ជនសង្ស័យ១០នាក់នៅ Cairo

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៧

កាលពីថ្ងៃអាទិត្យប៉ូលិសអេហ្ស៊ីបវាយឆ្មក់អាគារផ្ទះល្វែង២កន្លែងដែលជាទីលាក់ខ្លួនរបស់សមាជិកក្រុមបំបែកខ្លួនអ៊ីស្លាម។ ប៉ូលិសបានបាញ់សម្លាប់សមាជិកក្រុម១០នាក់នៅក្នុងការវាយឆ្មក់ នេះបើយោងតាមមន្ត្រីសន្តិសុខ។ ការបាញ់កាំភ្លើងបានកើតឡើងនៅសង្កាត់ Cairo ក្នុងស្រុក Ard el-Liwa បណ្តាលឲ្យមន្រ្តីនគរបាល៥នាក់ និងមន្រ្តីការិយាល័យ២នាក់រងរបួសនេះបើយោងតាមប្រភពព័ត៌មានផ្លូវការ។ សមាជិកសកម្មប្រយុទ្ធម្នាក់ស្លាប់ដោយសារឧបករណ៍ផ្ទុះមុនពេលកំណត់ខណៈដែលគាត់បម្រុងប្រើឧបករណ៍បំផ្ទុះនោះដើម្បីប្រឆាំងជាមួយប៉ូលិស៕

LEAVE A REPLY

Please enter your comment!
Please enter your name here