អាជ្ញាធរប្រមូលបានសាកសពជនស៊ីវិលស៊ីលប្រមាណជា២,៦០០នាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៧

មន្ត្រីម្នាក់បាននិយាយថាអាជ្ញាធរម៉ូស៊ូលបានយកសាកសពជនស៊ីវិលចេញជាង ២,៦០០នាក់ពីក្រោមគំនរថ្មបាក់បែកចាប់តាំងពីប្រតិបត្តិការដណ្តើមយកទីក្រុងពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានបញ្ចប់កាលពីខែកក្កដានេះ។ លោក Laith Habbaba វេជ្ជបណ្ឌិត និងជានាយកនៃមន្ទីរសុខាភិបាលខេត្ត Nineveh បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Abadolu ថាគ្រូពេទ្យកោសល្យវិច័យទទួលបានសាកសពជនស៊ីវិលចំនួន២,៦០០សាកសពដែលយកចេញពីគំនរកំទេចកំទីនៅភាគខាងលិចរាជធានីម៉ូស៊ូលដែលសាកសពភាគច្រើនមកពីទីក្រុងចាស់ចាប់តាំងពីមានប្រតិបត្តិការរបស់រដ្ឋាភិបាលអ៊ីរ៉ាក់រៀបចំដណ្តើមយកទីក្រុងកាន់កាប់វិញកាលពីថ្ងៃទី១០ ខែកក្កដា។ លោក Habbaba និយាយទៀតថាសាកសពត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងមន្ទីរសុខាភិបាលខេត្ត Nineveh។ ចំណែកក្រុមអ្នកការពារជនស៊ីវិលកំពុងប្រឹងប្រែងយកសាកសពចេញឲ្យបានកាន់តែច្រើន ប៉ុន្តែកន្លែងមួយចំនួនពិបាកនឹងទៅដល់។ លោក Abdul-Hadi al-Abbasi អ្នកឆ្លើយតបព័ត៌មានប្រតិកម្មរហ័សមកពីក្រសួងមហាផ្ទៃក៏បាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Anadolu ថាសាកសពទាំងអស់នឹងទទួលបានការជួយសម្រួលយកត្រឡប់ទៅកាន់ជំរំជនភៀសខ្លួន ប៉ុន្តែលោកបាននិយាយថាយើងមានបញ្ហាប្រឈមដ៏ធំបំផុតក្នុងការយកសាកសពត្រឡប់ទៅជំរំជនភៀសខ្លួនដោយសារតែមានគ្រាប់បែក និងគ្រាប់មីនដែលបានបន្សល់ទុកដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងទីក្រុង។ គួរបញ្ជាក់ថាកាលពីដើមខែសីហានេះផែ្នកបម្រើសេវាកម្មការពារជនស៊ីវិលអ៊ីរ៉ាក់បាននិយាយថាមានសាកសពយ៉ាងហោច​ណាស់៣,០០០សាកសពកប់ក្រោមគំនរថ្មបាក់បែកនៅក្នុងរាជធានីម៉ូសូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here