គ្រាប់ផ្ទុះប្រមាណជា៥,០០០គ្រាប់ទម្លាក់លើប្រទេសស៊ីរីក្នុងឆ្នាំ២០១៧

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧

បណ្តាញសិទ្ធមនុស្សស៊ីរីហៅកាត់ថា SNHR បានរាយការណ៍កាលពីថ្ងៃពុធនេះថាយន្តហោះចម្បាំងស៊ីរីទម្លាក់គ្រាប់រំសេវផ្ទុះប្រមាណជា៤,៥៦៨គ្រាប់ទៅលើតំបន់ផ្សេងៗក្នុងប្រទេសស៊ីរីក្នុងរយៈពេល៨ខែដំបូងក្នុងឆ្នាំ២០១៧។ SNHR បានបង្ហាញថាយ៉ាងហោចណាស់គ្រាប់រំសេវផ្ទុះ៩២គ្រាប់ទម្លាក់ដោយកងកម្លាំងរបបស៊ីរីនៅលើតំបន់ផ្សេងគ្នានៃប្រទេសស៊ីរីកាលពីខែសីហានេះ។ ទន្ទឹមនឹងនេះដែរកាសែត Qasioun និយាយថាការទម្លាក់គ្រាប់បែកលើតំបន់ស៊ីរីដោយប្រើគ្រាប់រំសេវផ្ទុះបានរំលោភលើកិច្ចព្រមព្រៀងដែលធ្វើឡើងនៅក្នុងទីក្រុង Astana ដែលជាកិច្ចព្រមព្រៀងមានគោលបំណងកាត់បន្ថយភាពគ្រោះថ្នាក់ឲ្យមានកម្រិតទាបនៅក្នុងតំបន់៣ដែលរួមមានតំបន់ដែលស្ថិតនៅភាគនិរតីនៃប្រទេសស៊ីរី ភាគខាងជើងទីក្រុង Homs និងភាគខាងកើតតំបន់ Ghouta។ គួរឲ្យកត់សម្គាល់ថារដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavro បានចង្អុលបង្ហាញអំពីលទ្ធភាពនៃការបង្កើតតំបន់កាត់បន្ថយភាពគ្រោះថ្នាក់ឲ្យមានកម្រិតទាបបន្ថែមមួយទៀតដែលនៅក្នុងតំបន់ដាច់ស្រយាលនៃទីក្រុង Idlib៕

LEAVE A REPLY

Please enter your comment!
Please enter your name here