ព្រះមហាក្សត្រហ្ស៊កដានីនឹងបើកព្រំដែនជាមួយប្រទេសស៊ីរីដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពឲ្យកាន់តែប្រសើរ

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទៅ ១៤ ខែ កញ្ញា ឆ្នាំ២០១៧

ព្រះមហាក្សត្រនៃប្រទេសហ៊្សកដានី Abdullah II និយាយថាព្រះអង្គមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នៅភាគខាងត្បូងប្រទេសស៊ីរី។ ព្រះអង្គបន្តទៀតថាព្រំដែនប្រទេសព្រះអង្គជាមួយស៊ីរីនឹងបើកឡើងវិញនៅពេលដែលស្ថានភាពសន្តិសុខមានភាពប្រក្រតី។ ព្រះមហាក្សត្របានប្រាប់ភ្នាក់ងារព័ត៌មានរដ្ឋ Petra នៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា យុទ្ធនាការយោធាប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅស៊ីរីអាចឆ្ពោះទៅដល់ប្រទេសហ៊្សកដានី ហើយប្រទេសហ៊្សកដានីមានអាទិភាពក្នុងកិច្ចការពារព្រំដែនរបស់ខ្លួន។ ព្រះមហាក្សត្របន្ថែមថាបទឈប់បាញ់គ្នាមួយនៅប៉ែកនិរតីប្រទេសស៊ីរីកើតឡើងកាលពីខែកក្កដាដែលមានវត្តមានប្រទេសហ៊្សកដានី រុស្ស៊ី និងសហរដ្ឋអាមេរិកចូលរួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here