ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៧
ប៉ូលិសកំណត់បានអត្តសញ្ញាណជនបាញ់ប្រហារនៅព្រះវិហារ Antioch មានឈ្មោះ Emanuel Kidega Samson អាយុ២៥ឆ្នាំជនជាតិស៊ូដង់ដែលសម្លាប់មនុស្សម្នាក់ និងរបួស៧នាក់កាលពីថ្ងៃអាទិត្យ។ ជនល្មើស Samson បានបាញ់សម្លាប់ស្ត្រីម្នាក់នៅខាងក្រៅវិហារ Burnette Chapel នៅម៉ោងប្រមាណជា១១:១៥នាទីព្រឹកថ្ងៃអាទិត្យមុនពេលចូលទៅក្នុងព្រះវិហារ។ ជនល្មើសពាក់ម៉ាស់នៅពេលបាញ់ប្រហារមកលើហ្វូងអ្នកគោរពបូជា៕
