អ្នកលក់ស្រាម្នាក់ស្លាប់ក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកកែច្នៃក្នុងរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០១៧

ក្រសួងមហាផ្ទៃនិយាយថាអ្នកលក់ស្រាម្នាក់ស្លាប់ខណៈដែលគ្រាប់បែកកែច្នៃមួយគ្រាប់បានផ្ទុះនៅក្រោមឡានរបស់គាត់នៅក្នុងរដ្ឋធានីបាដាដ។ ប្រភពបានប្រាប់សារព័ត៌មាន Baghdad Today ឲ្យដឹងថាគ្រាប់បែកមួយបានដាក់នៅក្រោមរថយន្តរបស់អ្នកលក់ស្រាម្នាក់ផ្ទុះឡើងនៅល្ងាចថ្ងៃអង្គារខណៈរូបគាត់កំពុងធ្វើដំណើរឆ្លងកាត់នៅកណ្តាលក្រុងបាដាដបណ្តាលឲ្យស្លាប់ភ្លាមៗ។ យោងតាមប្រភពបានឲ្យដឹងថាសន្ដិសុខបញ្ជូនជនរងគ្រោះទៅកាន់នាយកដ្ឋានកោសល្យវិច្ច័យដើម្បីធ្វើការស៊ើបអង្កេត។ ដោយឡែកនៅព្រឹកថ្ងៃដដែលប្រភពសន្តិសុខបានប្រាប់ឲ្យដឹងថាមានហេតុការណ៍មួយទៀតកើតឡើងចំពោះអ្នកប្រយុទ្ធកុលសម្ព័ន្ធម្នាក់ និងសមាជិកគ្រួសារ៣នាក់ទៀតរបស់គាត់ដែលបណ្តាលឲ្យពួកគេមានរបួសដោយការវាយប្រហារប្រដាប់អាវុធនៅភាគខាងត្បូងរាជធានីបាដាដ។ ថ្លែងប្រាប់សារព័ត៌មាន Alghad Press ប្រភពបាននិយាយថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារទៅលើផ្ទះអ្នកប្រយុទ្ធកុលសម្ព័ន្ធម្នាក់ដោយប្រើប្រាស់គ្រាប់​បែក​ដៃស្ថិតនៅក្នុងតំបន់ al-Kargol ភាគខាងត្បូងរាជធានីបាដាដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here