មនុស្ស៥០នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងការបាញ់ប្រហារមួយនៅ​ Las Vegas

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៧

ខ្មាន់កាំភ្លើងម្នាក់ឈ្មោះ Stephen Paddock ជាអ្នករស់នៅក្នុងរដ្ឋ Nevada មានអាយុ៦៤ឆ្នាំបានបើកការបាញ់ប្រហារពីជាន់ទី៣២នៃសណ្ឋាគារ Mandala Bay ទៅលើពិធីបុណ្យតន្ត្រីកណ្តាលវាលមួយដែលមានមនុស្ស២២,០០០នាក់បានចូលរួម។ ប៉ូលិសនិយាយថាខ្មាន់កាំភ្លើងនោះបានសំលាប់ខ្លួនឯងនៅពេលដែលមន្រ្តីប៉ូលិសសម្រុកចូលទៅក្នុងបន្ទប់ ហើយកាំភ្លើងចំនួន១០ដើមត្រូវគេរកឃើញនៅទីនោះ។ ការវាយប្រហារនេះគឺជាការបាញ់ប្រហារដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកនាពេលថ្មីៗនេះ។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហោះសាររំលែកទុក្ខ និងការអាណិតអាសូរដ៏កក់ក្តៅបំផុតចំពោះជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ ។ មន្រ្តីប៉ូលិសនិយាយថាការបាញ់ប្រហារនេះកើតឡើងនៅម៉ោង២២:០៨នាទីម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ។ ប៉ូលិសបានបន្ថែមទៀតថាយ៉ាងតិចមនុស្ស២០០នាក់រងរបួស ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មនុស្សរាប់រយនាក់ភៀសខ្លួនចេញពីកន្លែងកើតហេតុ ហើយសណ្ឋាគារជាច្រើននៅ Las Vegas ជិតកន្លែងកើតហេតុត្រូវបិទទ្វារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here