ស្ត្រី២នាក់មិនជាប់ទោសក្នុងឃាតកម្មសម្លាប់លោក គីម ជុងណាម

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៧

ស្ត្រីពីរនាក់ដែលរងការចោទប្រកាន់ពីបទសម្លាប់លោក គីម ជុងណាម មិនជាប់ទោសពីបទឃាតកម្មនោះទេបន្ទាប់ពីតុលាការម៉ាឡេស៊ីប្រកាសសាលក្រមកាលពីថ្ងៃច័ន្ទទី២ ខែតុលា។ ស្រ្តីជនជាតិឥណ្ឌូនេស៊ីឈ្មោះ Siti Aisyah និងស្រ្តីជនជាតិវៀតណាមម្នាក់ទៀតឈ្មោះ Doan Thi Huong រងការចោទប្រកាន់ពីបទមនុស្សឃាតទៅលើលោក គីម ជុងណាម នៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួកាលពីថ្ងៃទី១៣ ខែកុម្ភៈដោយខ្ទប់មុខលោក គីម ជុងណាម​​ ជាមួយនឹងសារធាតុគីមី VX ដែលជាសារធាតុពុលគីមីហាមឃាត់ដោយអង្គការសហប្រជាជាតិ។ ការចោទប្រកាន់ពីបទឃាតកម្មជាលើកដំបូងទៅកាន់ស្រ្តីឈ្មោះថា Aisyah អាយុ២៥ឆ្នាំស្លៀកសំលៀកបំពាក់ម៉ាឡេបែបប្រពៃណីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីនិយាយជាមួយអ្នកបកប្រែរួចមក អ្នកបកប្រែនេះប្រាប់ថាស្រ្តីម្នាក់នេះមិនមានទោសនោះទេ។ ការចោទប្រកាន់ស្ត្រីជនជាតិវៀតណាមឈ្មោះ Huong អាយុ២៩ឆ្នាំ អ្នកអ្នកបកប្រែរបស់នាងប្រាប់តុលាការថានាងមិនមានទោសនោះទេ។ ព្រះរាជអាជ្ញានិយាយនៅក្នុងសន្លឹកកិច្ចការរបស់ខ្លួនថាសកម្មភាពរបស់ស្ត្រីទាំង២នាក់នេះបង្ហាញពីចេតនាសម្លាប់ជនរងគ្រោះតាមរយៈការចាក់សារធាតុពុលគីមីសរសៃប្រសាទ VX ដើម្បីសម្លាប់លោក គីម ជុងណាម។ មេធាវីការពារក្តីទាមទារឱ្យព្រះរាជអាជ្ញាដាក់ឈ្មោះជនសង្ស័យ៤នាក់ផ្សេងទៀតដែលត្រូវចោទប្រកាន់ក្នុងករណីនេះ ហើយអត្តសញ្ញាណរបស់ពួកគេក៏ត្រូវបង្ហាញក្នុងអំឡុងពេលជំនុំជម្រះនេះ។ គួរបញ្ជាក់ផងដែរថាជនជាប់ចោទនេះត្រូវបានចាប់ខ្លួនប៉ុន្មានថ្ងៃបន្ទាប់ពីការធ្វើឃាតលោក គីម ជុងណាម កាលពីថ្ងៃទី១៣ ខែកុម្ភៈនៅពេលដែលលោករង់ចាំឡើងយន្តហោះទៅកាន់ទីក្រុងម៉ាកាវតាមរយៈព្រលានយន្តហោះកូឡាឡាំពួ៕

LEAVE A REPLY

Please enter your comment!
Please enter your name here