រូបភាពជនរងគ្រោះដែលរងការបាញ់ប្រហារនៅ Las Vegas

0

ប្រភពព័ត៌មានពី CNN ចុះផ្សាយថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៧

ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ដែលស្លាប់ក្នុងការបាញ់ប្រហារនៅ Las Vegas គឺជាគិលានុបដ្ឋាយិកាដែលស្លាប់ដើម្បីការពារប្រពន្ធរបស់គាត់។ រីឯជនរងគ្រោះម្នាក់ផ្សេងទៀតជាអ្នកគ្រូបង្រៀន។ ជនរងគ្រោះទំាងអស់មានប្រវត្តិជិវិតរៀងខ្លួនៗ។ ពួកគេប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃអាទិត្យដើម្បីចូលរួមកំសាន្តនឹងពិធីបុណ្យតន្ត្រីក្នុងទីក្រុង Las Vegas។ បន្ទាប់មកខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារពីជាន់ទី៣២នៃសណ្ឋាគារដែលនៅក្បែរនោះសំដៅទៅលើហ្វូងមនុស្សដែលនៅក្រៅសម្លាប់ជិវិតមនុស្សចំនួន៥៩នាក់ និងយ៉ាងហោចណាស់៥០០នាក់ទៀតរងរបួសដែលនេះគឺជាការបាញ់ប្រហារដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តថ្មីនៃសហរដ្ឋអាមេរិក។ ប៉ូលិសកំណត់បានអត្តសញ្ញាណជនបាញ់ប្រហារនៅព្រះវិហារ Antioch ឈ្មោះ Emanuel Kidega Samson អាយុ២៥ឆ្នាំជនជាតិស៊ូដង់ដែលសម្លាប់មនុស្សម្នាក់ និងរបួស៧នាក់កាលពីថ្ងៃអាទិត្យ។ ជនល្មើស Samson បានបាញ់សម្លាប់ស្ត្រីម្នាក់នៅខាងក្រៅវិហារ Burnette Chapel នៅម៉ោងប្រមាណជា១១:១៥នាទីព្រឹកថ្ងៃអាទិត្យមុនពេលចូលទៅក្នុងព្រះវិហារ។ ជនល្មើសពាក់ម៉ាស់នៅពេលដែលធ្វើការបាញ់ប្រហារមកលើហ្វូងអ្នកគោរពបូជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here