លោក ដូណាល់ ត្រាំ ហៅការបាញ់ប្រហារនៅ Las Vegas ថា “សកម្មភាពរបស់បិសាចសុទ្ធសាធ”

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៧

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងថាការវាយប្រហារដ៏សាហាវឃោរឃៅនៅទីក្រុង Las Vegas រដ្ឋណេវ៉ាដា (Nevada) ដែលជាការបាញ់ប្រហារដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ ក្រុមរដ្ឋអ៊ីស្លាម IS ឬ ISIS អះអាងទទួលខុសចំពោះការវាយប្រហារដែលបណ្តាលឱ្យមានមនុស្សស្លាប់៥៩នាក់ និង៥០០នាក់រងរបួស។ ប្រធានាធិបតីសហរដ្ឋអាមេរិកហៅការវាយប្រហារនេះថា “សកម្មភាពបិសាចសុទ្ធសាធ” ហើយលោកបញ្ជាឱ្យដាក់ទង់ជាតិអាមេរិកនៅត្រឹមពាក់កណ្តាលដើម្បីគោរពដល់ជនរងគ្រោះដែលស្លាប់។ ប្រធានាធិបតីរូបនេះក៏បញ្ជាក់ថាលោកនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Las Vegas នៅថ្ងៃពុធនេះដើម្បីជួបជាមួយគ្រួសាររបស់ជនរងគ្រោះ។ សក្សីជាច្រើននាក់ពណ៌នាទៅលើការបាញ់ប្រហារនៅក្នុងពិធីបុណ្យតន្រ្តីនៅទីក្រុង Las Vegas ដែលមានរយៈពេល៥នាទី។ ខ្មាន់កាំភ្លើងនេះមានឈ្មោះថា Stephen Paddock​ អាយុ៦៤ឆ្នាំបាញ់រះគ្រាប់កាំភ្លើងជាច្រើនគ្រាប់ពីជាន់ទី៣២នៅជិតសណ្ឋាគារ Mandalay Bay។ ក្នុងការបាញ់ប្រហារនេះមនុស្សច្រើនជាង៥០នាក់ស្លាប់ និងមនុស្សរាប់រយនាក់ទៀតរងរបួស។ ប៉ូលិសរកឃើញនូវកាំភ្លើងយន្តនៅក្នុងបន្ទប់របស់លោក Paddock រហូតដល់ទៅ១០ដើមនេះបើយោងតាមការបញ្ជាក់របស់មន្ត្រីប៉ូលិស Sheriff Joseph Lombardo។ ប៉ូលិស FBI បញ្ជាក់នៅរសៀលថ្ងៃច័ន្ទនេះថាមិនមានភស្តុតាងណាមួយបញ្ជាក់ថាខ្មាន់កាំភ្លើង Paddock មានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមភេរវករអន្តរជាតិនោះទេ។ ក្រុមរដ្ឋអ៊ីស្លាម IS ដែលគេស្គាល់ថាជា ISIS/ISIL អះអាងថា​ខ្មាន់កាំភ្លើងបាញ់ប្រហារនៅ Las Vegas ធ្វើក្នុងនាមតំណាងអោយក្រុមភេរវករ ប៉ុន្តែនៅមិនទាន់មានការផ្តល់ភស្តុតាងអះអាងរបស់ក្រុមរដ្ឋអ៊ីស្លាមនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here