ចាប់ខ្លួនមនុស្ស៥នាក់បន្ទាប់ពីរកឃើញគ្រឿងផ្ទុះនៅក្នុងអាគារផ្ទះល្វែងក្នុងទីក្រុងប៉ារីស

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០១៧

មនុស្ស៥នាក់ត្រូវចាប់ខ្លួនខណៈដែលបរាជ័យក្នុងការប៉ុនប៉ងបំផ្ទុះគ្រាប់បែកនៅអគារផ្ទះល្វែងក្នុងប៉ារីសបន្ទាប់ពីអ្នកជិតខាងម្នាក់រាយការណ៍ប្រាប់ប៉ូលិស។ យោងតាមប្រភពព័ត៌មានអ្នកជិតខាងបានរាយការណ៍ប្រាប់ប៉ូលិសអំពីសកម្មភាពដែលគួរឲ្យសង្ស័យរបស់ពួកគេកាលពីព្រឹកថ្ងៃសៅរ៍។ ប្រភពបន្តថាគ្រឿងផ្ទុះជាច្រើនត្រូវបានរកឃើញនៅក្នុងអាគារ រីឯរដ្ឋអាជ្ញាប្រឆាំងភេរវកម្មកំពុងបើកការស៊ើបអង្កេតលើករណីនេះ។ គួរបញ្ជាក់ផងដែរថាការរកឃើញគ្រឿងផ្ទុះនេះកើតឡើងនៅថ្ងៃអាទិត្យដូចគ្នាទៅនឹងស្ត្រី២នាក់ដែលត្រូវចាក់សម្លាប់ដោយបុរសម្នាក់ដែលស្រែកថា “Allahu Akbar” មុនធ្វើសក​ម្មភាពចាក់សម្លាប់នៅក្នុងទីក្រុង Marseille ប្រទេសបារាំង ក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here