ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៧
ក្រសួងការពារជាតិរុស្ស៊ីចេញសេចក្តីថ្លែងការណ៍មួយថាមេដឹកនាំ Al-Nusra រងរបួសយ៉ាងធ្ងន់ធ្ងរក្នុងការវាយប្រហារតាមអាកាសមួយដោយកងទ័ពអាកាសរុស្ស៊ីនិងមានមេបញ្ជាការរបស់ Al-Nusra ចំនួន១២នាក់ស្លាប់ក្នុងការវាយប្រហារដូចគ្នានេះ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Igor Konashenkov និយាយថា Abu Mohammad al-Julani ជាមេដឹកនាំក្រុម Tahrir al-Sham ដែលជាក្រុមភេរវករមួយបង្កើតឡើងក្រោយពីការដួលរលំមេដឹកនាំ Al-Nusraជាគោលដៅវាយប្រហារតាមអាកាសរបស់រុស្ស៊ី៕
