ម៉ូតូមួយគ្រឿងផ្ទុះនៅខាងមូលដ្ឋានកងទ័ពហ្ស៊កដានីក្នុងទីក្រុងប៉ារីស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៧

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសហ្ស៊កដានីបាននិយាយថាកាលពីព្រឹកថ្ងៃពុធម៉ូតូមួយគ្រឿងបានផ្ទុះនៅពីមុខមូលដ្ឋានយោធាហ្ស៊កដានីក្នុងទីក្រុងប៉ារីស។ ភ្នាក់ងារ Petra បានដកស្រង់សម្តីរបស់អ្នកនាំពាក្យរូបនេះថាការផ្ទុះនេះបង្កឲ្យមានការខូចខាតតិចតួចចំពោះយានយន្តដែលចតនៅពីមុខអគារហើយពុំមាននរណាម្នាក់រងគ្រោះនោះទេ។ ក្រោយមកក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ពីហេតុការណ៍នោះដោយបន្ថែមថាមូលហេតុនៃការផ្ទុះនេះនៅមិនទាន់ច្បាស់នៅឡើយទេ។ ស្ថានទូតហ្ស៊កដានីនៅទីក្រុងប៉ារីសមិនជឿថាការផ្ទុះនេះផ្ដោតទៅលើហ្ស៊កដានីដោយចេតនានោះទេ។ ប៉ូលីសកំពុងស៊ើបអង្កេតនៅក្នុងករណីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here