កងកម្លាំងអ៊ីរ៉ាក់ចាប់ផ្តើមវាយប្រហារចុងក្រោយដើម្បីដណ្តើមតំបន់ Hawija ពី ISIS

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៧

កាលពីថ្ងៃពុធកងកម្លាំងអ៊ីរ៉ាក់ចាប់ផ្តើមវាយប្រហារចុងក្រោយដើម្បីដណ្តើមយកទីក្រុង Hawija ពីក្រុមឧទ្ទាមនេះបើយោងតាមប្រភពសេចក្តីរាយការណ៍របស់ Reuters ដែលដកស្រង់សម្តីពីមន្រ្តីយោធា។ ទីក្រុងនេះគឺជាទីក្រុងមួយ ក្នុងចំណោមទីក្រុង២ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាម (អ៊ីស្លាម ISIS/ISIL) នៅអ៊ីរ៉ាក់។ កងកម្លាំងរបស់ប្រទេសអ៊ីរ៉ាក់ធ្វើដំណើរទៅកាន់ក្រុង Hawija ក្នុងរយៈពេល២ថ្ងៃក្រោយពីការដណ្តើមបានមូលដ្ឋានអាកាសនៅ Rashad ដែលមានចម្ងាយ៣០គីឡូម៉ែត្រនៅភាគខាងត្បូង។ តំបន់ផ្សេងទៀតនៃប្រទេសអ៊ីរ៉ាក់នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធដោយតំបន់ទាំងនោះភាគច្រើនលាតសន្ធឹងតាមបណ្តោយព្រំដែនស៊ីរីនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here