ទាហាន៤នាក់ស្លាប់ និង៤របួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅប្រទេសទួរគី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៧

ក្រុមឧទ្ទាមឃើដជាអ្នករៀបគម្រោងបំផ្ទុះយាន្តជំនិះយោធាដោយការបំផ្ទុះនោះសម្លាប់ទាហាន៤នាក់ និងបង្ករឲ្យទាហាន៤នាក់ផ្សេងទៀតរងរបួសនេះយោងតាមប្រភពសេចក្តីរាយការណ៍របស់ Reuters ដែលដកស្រង់សម្តីរបស់មន្រ្តីទួរគីភាគខាងត្បូង។ ទាហានរងគ្រោះទាំងនោះធ្វើដំណើរនៅជិតព្រំដែនជាមួយកម្លាំងអ៊ីរ៉ង់កាលពីព្រឹកថ្ងៃពុធ។ យោងតាមប្រភព័ត៌មានមន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថាយោធាគណបក្សកម្មករឃើដ (PKK) ជាអ្នកនៅពីក្រោយការវាយប្រហារក្នុងសង្កាត់ Yuksekova ខេត្ត Hakkari៕

LEAVE A REPLY

Please enter your comment!
Please enter your name here