ប្រភពព័ត៌មានពី CNN ចុះផ្សាយថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧
មន្ត្រីជំនាញជាន់ខ្ពស់៣រូបរបស់អាមេរិកស្លាប់ និង២នាក់ផ្សេងទៀតរងរបួសនៅភាគនិរតីប្រទេសនីហ្សេរីយ៉ាក្បែរព្រំដែនប្រទេសម៉ាលីនៅពេលដែលមានការវាយប្រហារមកលើកងល្បាតរួមគ្នារបស់អាមេរិក-នីហ្សេរីយ៉ាកាលពីថ្ងៃពុធ។ តាមប្រភពព័ត៌មានបានឲ្យដឹងថាទាហានអាមេរិកដែលរងរបួស២នាក់នោះមិនស្ថិតក្នុងសភាពធ្ងន់ធ្ងរនោះទេ ហើយត្រូវជម្លៀសទៅរដ្ឋធានី Niamey នឹងត្រូវបញ្ជូនទៅប្រទេសអាឡឺម៉ង់ក្នុងពេលឆាប់ៗនេះ៕