កងទ័ពស៊ីរីចាប់ផ្តើមពង្រីកការវាយលុកទៅលើបន្ទាយរបស់រដ្ឋអ៊ីស្លាមក្នុងទីក្រុង Deir Ezzor

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៧

សារព័ត៌មាន Qasioun បានរាយការណ៍ថាកងកម្លាំងយោធាស៊ីរី និងកងជីវពលសម្ព័ន្ធមិត្តកាលពីថ្ងៃពុធនេះបានវាយលុកទៅលើភូមិ Sa’alo ស្ថិតនៅភាគខាងកើតជាយក្រុង Deir Ezzor។ ការវាយលុកនេះបានចាប់ផ្តើមពីខាងក្រៅភូមិ Mariya ទៅលើទីបញ្ជាការយោធារដ្ឋអ៊ីស្លាមដែលបានគ្រប់គ្រងលើផ្លូវហាយវ៉េ Deir Ezzor – Mayadin ស្ថិតនៅភាគខាងកើតជាយក្រុង Deir Ezzor។ ជាលទ្ធផល ការវាយលុកនេះបានធ្វើឲ្យកងទ័ពស៊ីរីកាន់កាប់ផ្លូវហាយវ៉េជាង៣០គីឡូម៉ែត្រ។ ជាការកត់សម្គាល់នាពេលថ្មីៗនេះរដ្ឋអ៊ីស្លាមបានដកថយចេញពីភាគខាងកើតជាយក្រុង Deir Ezzor ដែលគេបានចាត់ទុកថាជាបន្ទាយដ៏ធំបំផុតរបស់ក្រុមភេរវជនដែលស្ថិតនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីប្រតិបត្តិការយោធាបានវាយលុកជាច្រើនលើកដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី និងកងកម្លាំងកងទ័ពស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here