ទាហានអាមេរិកត្រូវគេសម្លាប់ក្នុងការវាយឆ្មក់នៅ Niger

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី 0៥ ខែ តុលា ឆ្នាំ២០១៧

ទីបញ្ជាការអាហ្វ្រិក និងអាមេរិកនិយាយថាទាហានអាមេរិក៣នាក់ស្លាប់ និង២នាក់ទៀតរងរបួសនៅក្នុងការវាយឆ្មក់មួយនៅក្នុង Niger ជិតព្រំដែនប្រទេសសូម៉ាលី។ ទាហានផ្សេងទៀតមកពីប្រទេសជាដៃគូក៏បានស្លាប់នៅក្នុងការវាយប្រហារនេះដែរ ប៉ុន្តែមិនបានបញ្ជាក់ពីសញ្ជាតិរបស់ពួកគេទេ។ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរួមទាំងពួកយុទ្ធជនអាល់កៃដាជាអ្នកធ្វើប្រតិបត្តិការនៅក្នុងតំបន់នេះ។ ក្រុម Boko Haram ដែលមានមូលដ្ឋាននៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ាក៏បានវាយប្រហារជាច្រើនលើកនៅ Niger ផងដែរ។ សេចក្តីថ្លែងការណ៍របស់ទីបញ្ជាការអាហ្វ្រិកនិងអាមេរិកបានឲ្យដឹងថាការវាយប្រហារនេះបានកើតឡើងចំងាយ២០០គីឡូម៉ែត្រភាគខាងជើង Niamey នៃរដ្ឋធានី Niger។ សេចក្តីថ្លែងការណ៍បានបន្ថែមថាទាហានអាមេរិករងរបួស២នាក់ត្រូវគេជម្លៀសទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រប្រចាំតំបន់ Landstuhul ក្នុងប្រទេសអាឡឺម៉ង់ ហើយពួកគេស្ថិតនៅក្នុងស្ថានភាពធម្មតាទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here