មនុស្សច្រើនជាង២លាននាក់អាចស្លាប់ប្រសិនបើប្រទេសកូរ៉េខាងជើងប្រើអាវុធនុយក្លេអ៊ែរវាយប្រហារទីក្រុងសេអ៊ូល និងតូក្យូ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧

ពេលដែលមានភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េរបាយការណ៍ថ្មីមួយប៉ាន់ស្មានថាប្រសិនបើប្រទេសកូរ៉េខាងជើងប្រើប្រាស់អាវុធនុយក្លេអ៊ែរទៅលើទីក្រុងសេអ៊ូល និងទីក្រុងតូក្យូនោះការស្លាប់អាចនឹងមានការកើនឡើងដល់ទៅ២.១លាននាក់ខណៈដែលមនុស្ស៨លាននាក់ផ្សេងទៀតរងរបួស។ ក្នុងរយៈពេលពីរបីខែកន្លងទៅនេះមានការប្រឈមមុខដាក់គ្នារវាងទីក្រុងព្យុងយ៉ាង និងសហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងការឈ្លានពាន និងការបង្កហេតុទៅលើជម្លោះនៃភាគីទាំង២។ តាមរយៈការសិក្សាចំនួន៣៨របស់សាកលវិទ្យាល័យ Johns Hopkins University’s School of Advanced International Studies បង្ហាញអំពីផលវិបាកនៃការវាយប្រហារដោយអាវុធនុយក្លេអ៊ែរដែលចាប់ផ្តើមដោយប្រទេសកូរ៉េខាងជើងជាមួយប្រទេសជិតខាង។ តាមការព្យាករណ៍ ទីក្រុងព្យុងយ៉ាងមានឃ្លាំងអាវុធនុយក្លេអ៊ែរ២៥កន្លែង ហើយតើនឹងមានអ្វីកើតឡើងប្រសិនបើមេដឹកនាំ គីម ជុងអ៊ុន សម្រេចចិត្តបាញ់គ្រាប់មីស៊ីលទាំងនោះទៅលើទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ដោយសារប្រទេសទាំង២ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ សម្រាប់ប្រព័ន្ធការពារមីស៊ីលដូចជា THAAD ត្រូវដាក់ពង្រាយនៅក្នុងប្រទេសកូរ៉េខាងត្បូងខណៈដែលប្រព័ន្ធ Aegis Ashore ABM ត្រូវតម្លើងនៅក្នុងប្រទេសជប៉ុន។ សម្រាប់អត្រាគ្រោះថ្នាក់នៃការស្លាប់តាមរយៈការបាញ់គ្រាប់មីស៊ីលនេះគឺមានចន្លោះពី២០% ៥០% និង៨០%នៃ។ គួរបញ្ជាក់ផងដែរថាជប៉ុនគឺជាប្រទេសតែមួយគត់ដែលទទួលរងការទំលាក់គ្រាប់បែកបរមាណូ២គ្រាប់នៅក្នុងសម័យសង្គ្រាម។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ មានការទម្លាក់គ្រាប់បែកបរមាណូ B-29 លើកដំបូងបំផុតទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនដែលសម្លាប់មនុស្ស ៨០,០០០​នាក់ដែលស្មើនឹង៩០%នៃទីក្រុងនេះ។ រយៈពេល៣ថ្ងៃក្រោយមកគ្រាប់បែកបរមាណូមួយគ្រាប់ទៀតត្រូវទម្លាក់នៅក្នុងទីក្រុងណាហ្គាសាគីសម្លាប់មនុស្ស៤០,០០០នាក់ថែមទៀត។ កាលពីដើមឆ្នាំនោះទីក្រុងតូក្យូក៏ទទួលនូវការបាញ់រះពីយន្តហោះសហរដ្ឋអាមេរិកផងដែរបណ្តាលឱ្យជនស៊ីវិល១០០,០០០នាក់ស្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here