វាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តសម្លាប់មនុស្ស២០នាក់ និង៣០នាក់ផ្សេងរងរបួសនៅជំរំសម្រាប់គ្រួសារដែលផ្លាស់ទីលំនៅនៅភាគខាងកើតប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ វិចិ្ឋកា ឆ្នាំ២០១៧

យោងតាមប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋឲ្យដឹងថាមនុស្ស២០នាក់ស្លាប់ និង៣០នាក់ផ្សេងទៀតរងរបួសដោយការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងធ្វើឡើងដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅជំរំមួយកន្លែងដែលសាងសង់ឡើងសម្រាប់គ្រួសារដែលផ្លាស់ទីលំនៅ នៅភាគខាងកើតប្រទេសស៊ីរី។ ការវាយប្រហារនេះកើតឡើងនៅជិតទីក្រុង Deir ez-Zor នៅក្បែរតំបន់ al Jafra ដែលគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី។ អង្គភាពការពារប្រជាជន (YPG) បញ្ជាក់ពីឧបទ្ទវហេតុការវាយប្រហារនេះនៅលើទំព័រហ្វេសប៊ុករបស់ពួកគេថាជា “ការសម្លាប់រង្គាល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here