ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០១៧
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាក្បត់រដ្ឋធានីអង់ការ៉ា និងផ្តល់ប្រាក់ច្រើនដល់ភេរវករអ៊ីស្លាម។ការចោទប្រកាន់នេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអាមេរិកទទួលស្គាល់ថាខ្លួនអនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធ ISIS រាប់រយនាក់គេចខ្លួនពីទីក្រុង Raqqa ដែលគេចាប់បាន។ លោក Erdogan ថ្លែងថា “តើអ្នកធ្វើអ្វីខ្លះលើបញ្ហាទាំងនេះ? អ្នកចំណាយប្រាក់ជាច្រើនទៅឱ្យក្រុម ISIS”។ វាមិនមែនជាលើកទី១ទេដែលលោក Erdogan អំពាវនាវឱ្យក្រុងវ៉ាស៊ីនតោនវាយប្រយុទ្ធក្រុមភេរវករ។ កាលពីខែធ្នូឆ្នាំមុនលោកប្រធានាធិបតីទួរគីធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដោយបង្ហាញភស្តុតាងរូបភាព និងវីដេអូរបស់អាមេរិកគាំទ្រក្រុមរដ្ឋអ៊ីស្លាម ISIS និងកងជីវពលឃើដខុសច្បាប់ដែលជាក្រុមភេរវករនៅក្នុងប្រទេសទួរគី។ លោក Erdogan ថ្លែងការណ៍ប៉ុន្មានថ្ងៃបន្ទាប់ពីសារពត៌មាន BBC បង្ហាញកាលពីថ្ងៃចន្ទថាក្រុមប្រយុទ្ធ SDF ដែលគាំទ្រដោយអាមេរិកអនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធ ISIS រាប់រយនាក់រត់គេចខ្លួនចេញពីរដ្ឋធានី Raqqa ដោយស្ងៀមស្ងាត់ពីសម្ព័ន្ធមិត្តរបស់ពួកគេដែលមិនការចូលអន្តរាគមន៍។ អ្នកបើកបររថយន្តដែលសម្ភាសដោយ BBC និយាយថាពួកគេត្រូវផ្តល់ប្រាក់រាប់ពាន់ដុល្លារដើម្បីដឹកពួកក្រុម ISIS ដោយសម្ងាត់និង “អាវុធ និងគ្រាប់រំសេវរាប់ពាន់ដើម” ចេញពីទីក្រុង។ ក្រុម SDF និងក្រុមចម្រុះទទួលស្គាល់ការចូលរួមរបស់ពួកគេនៅក្នុងកិច្ចព្រមព្រៀងវាយប្រហារនៅពាក់កណ្តាលខែតុលា៕