យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 របស់រុស្ស៊ីវាយប្រហារលើទីតាំងក្រុម ISIS ក្នុងខេត្ត Deir ez Zor ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៧

យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់ប្រទេសរុស្ស៊ី Tu-22M3 វាយប្រហារតាមអាកាសដោយជោគជ័យមកលើទីតាំងរបស់ក្រុមឧទ្ទាមអ៊ីស្លាម ISIS នៅក្នុងខេត្ត Deir ez Zor ប្រទេសស៊ីរី។ យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិប្រទេសរុស្ស៊ីឲ្យដឹងថាយន្តហោះទម្លាក់គ្រាប់បែកវាយប្រហារមកលើទីតាំងក្រុមភេរវករនៅក្បែរភូមិ As-Sayal ដោយកំទេចចំគោលដៅទាំងអស់ដែលបានកំណត់។ យន្តហោះទម្លាក់គ្រាប់បែកចេញដំណើរពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសស៊ីរី ហើយវិលត្រឡប់ទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួនវិញពេលបញ្ចប់បេសកកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here