កម្លាំងចម្រុះដឹកនាំដោយសាអូឌីតវាយប្រហារតាមអាកាសក្នុងក្រុងយេម៉ែនខណៈដែលក្រុម Houthis រឹតបន្តឹងនៅតំបន់ Sanaa

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៧

កម្លាំងចម្រុះដឹកនាំដោយសាអូឌីតបង្កើនការវាយប្រហារតាមអាកាសក្នុងក្រុងយេម៉ែននៅព្រឹកថ្ងៃពុធ។ ចលនា Houthi កំពុងរឹតបន្តឹងការកាន់កាប់របស់ខ្លួនក្នុងរដ្ឋធានីក្រោយសម្លាប់អតីតប្រធានាធិបតី Ali Abdullah Saleh។ អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តរបស់ខ្លួនចាប់ផ្តើមធ្វើការវាយប្រហារក្រោយពីកូនប្រុសរបស់ Saleh ប្តេជ្ញាដឹកនាំយុទ្ធនាការប្រឆាំងនឹងជនជាតិមួយក្នុងប្រទេសអ៊ីរ៉ង់ដែលមានឈ្មោះថា Houthis នេះបើយោងតាមប្រភពរបាយការណ៍របស់ Reuters។ ភាគីទាំង២និយាយថាយន្តហោះចម្បាំងរបស់កម្លាំងចម្រុះធ្វើការវាយប្រហារតាមអាកាសយ៉ាងសំណំ។ ការវាយប្រហារទម្លាក់គ្រាប់បែកធ្វើឡើងនៅទីតាំងធំរបស់ជនជាតិ Houthi នៅខាងក្នុងខេត្ត Sanaa និងខេត្តផ្សេងៗទៀតនៅភាគខាងជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here