នាវាមុជទឹក Yantar ទៅដល់តំបន់ស្វែងរកនៅអាហ្សង់ទីន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៧

នាវាចម្បាំង Yantar របស់កងនាវាចររុស្ស៊ីទៅដល់តំបន់នាវាបាត់ខ្លួនក្នុងប្រទេស អាហ្សង់ទីន។ នាវាដែលបាត់ខ្លួនមានឈ្មោះ San Juan នេះបើយោងតាមប្រភពព័ត៌មាន TASS រាយការណ៍នៅថ្ងៃពុធដោយដកស្រង់សម្តីយោធា។ កាសែត Krasnaya Zvezda របស់ក្រសួងការពារជាតិរុស្ស៊ី (Red Star) និយាយថានាវា Yantar ជានាវាខ្នាតតូចទំនើបអាចបំពេញបេសកកម្មស្រាវជ្រាវយ៉ាងស៊ីជម្រៅ។ នាវា “Islas Malvinas” បំពាក់ជាមួយនាវាមុជទឹករុស្ស៊ីផ្អាកកិច្ចប្រឹងប្រែងស្វែងរករបស់ខ្លួនដោយសារតែស្ថានភាពអាកាសធាតុមិនល្អ។ រហូតមកដល់ពេលនេះអ្នកជំនាញរុស្ស៊ីធ្វើបេសកកម្មជ្រមុជទឹកចំនួន៦លើកដល់ជម្រៅចន្លោះពី១២៥ ដល់ ៩៧០ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here