UAE ផ្តើមកម្មវិធីអវកាសដើម្បីបញ្ជូនអវកាសយានិក៤នាក់ទៅ ISS

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៧

អ្នកគ្រប់គ្រងក្នុងទីក្រុងឌូបៃបើកដំណើរការកម្មវិធីអវកាសដំបូងរបស់អារ៉ាប់រួមក្នុងបំណងបញ្ជូនអវកាសយានិក Emirat ចំនួន៤នាក់ទៅស្ថានីយ៍អវកាសអន្តរជាតិ (ISS) ក្នុងរយៈពេលប្រាំឆ្នាំនេះបើយោងតាមប្រភពព័ត៌មាន AFP។ លោក Al-Maktoum អនុប្រធាន និងជានាយករដ្ឋមន្ត្រីអារ៉ាប់រួមមានប្រសាសន៍ថាជំពូកថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រចាប់ផ្តើមដោយការដាក់ឱ្យដំណើរការកម្មវិធីអវកាស UAE លើកទី១ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ប្រទេសនៅឈូងសមុទ្រពោរពេញទៅដោយប្រេងបានប្រកាសរួចជាស្រេចដើម្បីក្លាយជាប្រទេសអារ៉ាប់ដំបូងគេដែលបញ្ជូនការស៊ើបអង្កេតដោយប្រើយាន្តគ្មានមនុស្សបើកទៅកាន់ភពព្រះអង្គារនៅឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here