ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៧
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពាវនាវឱ្យអារ៉ាប៊ីសាអូឌីតរំសាយចោលនូវការបិទតំបន់ក្រុងយេម៉ែន និងអនុញ្ញាតឲ្យមានការជញ្ជូនស្បៀងអាហារ ប្រេងឥន្ធនៈ ទឹក និងឱសថឱ្យប្រជាជនក្នុងក្រុងយេម៉ែនដែលកំពុងត្រូវការខ្លាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយសេតវិមាននៅថ្ងៃពុធលោក ដូណាល់ ត្រាំ មានប្រសាសន៍ថានៅថ្ងៃអង្គារអង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់គ្នាមនុស្សធម៌មួយដើម្បីអនុញ្ញាតឱ្យមានការផ្តល់ជំនួយដល់ជនស៊ីវិលដែលជាប់នៅទីក្រុង Sana’a ក្នុងប្រទេស Yemen៕
