ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៧
អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីប្រកាសថាប្រទេសស៊ីរីបានរំដោះខ្លួនចេញពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ដោយជោគជ័យព្រមទាំងបញ្ជាក់ថាទឹកដីទាំងអស់ដែលស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមភេរវករត្រូវបានរំដោះដោយកងទ័ពស៊ីរី។ នាយឧត្តមសេនីយ៍លោក Valery Gerasimov និយាយថា “អង្គភាពភេរវករទាំងអស់របស់ក្រុមឧទ្ទាម ISIS នៅលើទឹកដីប្រទេសស៊ីរីត្រូវបានកំទេច ហើយទឹកដីទាំងនេះត្រូវបានរំដោះដោយជោគជ័យ”។ សព្វថ្ងៃនេះមិនមានកន្លែងណាមួយដែលកាន់កាប់ដោយក្រុម ISIS នៅក្នុងប្រទេសស៊ីរីនោះទេ។ គួរបញ្ជាក់ផងដែរថាលោក Gerasimov ធ្វើសេចក្តីប្រកាសនេះក្នុងអំឡុងសន្និសីទអនុព័ន្ធយោធាបរទេសប្រចាំឆ្នាំ៕