លោកប្រធានាធិបតីបាសាអាសាដជាមនុស្សសំខាន់នៃកិច្ចចរចាសន្តិភាពនៅស៊ីរី

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី 0៦​ ខែ ធ្នូ​ ឆ្នាំ២០១៧

លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson និយាយថា “វាមានសារៈសំខាន់ណាស់” ដែលប្រធានាធិបតីបាសាអាសាដជាចំណែកនៃការចរចាស្តីពីអនាគតរបស់ស៊ីរី។ លោកបន្ថែមថាក្រុងវ៉ាស៊ីនតោនស្នើសុំឱ្យក្រុងម៉ូស្គូជួយសម្របសម្រួលការចូលរួមរបស់រដ្ឋាភិបាលស៊ីរីក្នុងការចរចាក្រុង Geneva។ លោក Tillerson ប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធថា “យើងនិយាយទៅកាន់រុស្ស៊ីពីសារៈសំខាន់របបស៊ីរីស្ថិតនៅលើតុចរចា និងជាផ្នែកមួយនៃការពិភាក្សា”។ លោកនិយាយនៅទីស្នាក់ការកណ្តាលណាតូទីក្រុងព្រុយសែលថា “វាជារឿងសំខាន់ដរាបណាលោកអាសាដនៅតែជាមេដឹកនាំ និងត្រូវចូលរួមដោយផ្ទាល់នៅក្នុងកិច្ចពិភាក្សាចរចាទាំងនេះ”។ សារៈសំខាន់នៃការចរចានៅក្រោមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលស្វែងរកវិធីត្រួសត្រាយផ្លូវសម្រាប់រដ្ឋធម្មនុញ្ញថ្មី និងការបោះឆ្នោតនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។ លោកបន្ថែមថាជនស៊ីរីទាំងអស់គួរតែមានឱកាសនិយាយពីទស្សនៈរបស់ពួកគេចំពោះអនាគតរបស់ពួកឧទ្ទាមស៊ីរី។ “យើងទុកឱ្យរុស្ស៊ីជាអ្នកនាំគណៈប្រតិភូរដ្ឋាភិបាលស៊ីរីទៅកាន់តុចរចា” នៅក្នុងទីក្រុងហ្សឺណែវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here