ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៧
យន្តហោះចម្បាំងឥណ្ឌាដែលលុកលុយដែនអាកាសចិនបានធ្លាក់ នេះបើយោងតាមប្រភពក្រសួងការពារជាតិប្រទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍។ អនុប្រធានការិយាល័យរបស់កងទ័ពលោក Zhang Shuili បាននិយាយថាទង្វើរបស់ឥណ្ឌារំលោភលើអធិបតេយ្យភាពដែនដីរបស់ចិន។ លោកសូមបង្ហាញការមិនពេញចិត្ត និងការប្រឆាំងយ៉ាងខ្លាំងចំពោះការលុកលុយលើដែនអាកាសនេះ។ គេមិនច្បាស់ថាឧបទ្ទវហេតុនេះកើតឡើងនៅពេលណាឬកន្លែងណា។ លោក Zhang និយាយថាកងទ័ពព្រំដែនចិនមានអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ និងមានទំនួលខុសត្រូវ ហើយធ្វើការកំណត់ពីអត្តសញ្ញាណរបស់ឧបករណ៍នេះ៕
