អ្នកប្រយុទ្ធក្នុងតំបន់គាំទ្រដោយអារ៉ាប៊ីសាអូឌីតដណ្តើមបានតំបន់ឆ្នេរនៅប្រទេសយេម៉ែនពីពួកឧទ្ទាម Houthi

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៧

កម្លាំងប្រយុទ្ធក្នុងតំបន់គាំទ្រដោយអារ៉ាប៊ីសាអូឌីតដណ្តើមបានតំបន់ឆ្នេរនៅប្រទេសយេម៉ែនពីពួកឧទ្ទាម Houthi ក្រោយពីអតីតប្រធានាធិបតី Ali Abdullah Saleh ត្រូវគេសម្លាប់នៅថ្ងៃចន្ទ។ ពេលនេះក្រុមយុទ្ធជនក្នុងតំបន់កាន់កាប់ស្រុកមួយនៅលើឆ្នេរសមុទ្រក្រហមដែលមានចម្ងាយប្រមាណជា៣៥០ គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី Sanaa និង Saada ក្រោយពីមានការប្រយុទ្ធគ្នាប្រើកម្លាំងចម្រុះនៅយប់ថ្ងៃពុធ។ ទីភ្នាក់ងារ Saba គ្រប់គ្រងដោយឧទ្ទាម Houthi រាយការណ៍ពីការវាយប្រហារតាមអាកាសធ្ងន់ធ្ងរធ្វើដោយក្រុមចម្រុះនៅតំបន់ Sanaa និងនៅក្នុងខេត្ត Saada ភាគខាងជើងយេម៉េន ប៉ុន្តែមិនបាននិយាយអំពីការវាយប្រហារលើដីណាមួយនៅក្នុងតំបន់ al-Khoukha។ ក្រុមឧទ្ទាម Houthi គ្រប់គ្រងនៅតំបន់ Sanaa និងតំបន់សេសសល់នៅប្រទេសក្រីក្រ។ សង្គ្រាមរយៈពេលបីឆ្នាំមកនេះសម្លាប់មនុស្សជាង១ម៉ឺននាក់ហើយនាំឱ្យប្រទេសយេម៉ែនរងគ្រោះទុរ្ភិក្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here