ការវាយប្រហារតាមអាកាសរបស់កងកម្លាំងសម្ព័ន្ធមិត្តធ្វើឲ្យពួកសកម្មប្រយុទ្ធស្លាប់នៅភាគខាងជើងរាជធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៧

ប្រព័ន្ធផ្សព្វផ្សាយយោធាបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថាពួកសកម្មប្រយុទ្ធមួយក្រុមត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅភាគខាងជើងរាជធានីបាដាដ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សារព័ត៌មាន War Media Cell របស់ក្រសួងការពារជាតិបាននិយាយថាយន្តហោះចម្បាំងបានអនុវត្តការវាយប្រហារតាមអាកាសដោយបានបំផ្លិចបំផ្លាញកន្លែងលាក់ខ្លួន និងផ្លូវផ្គត់ផ្គង់ចំនួនពីរខ្សែរបស់ក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងតំបន់វាលខ្សាច់ក្នុងខេត្ត Anbar និងតំបន់ al-Jazira។ នៅក្នុងសេចក្តីថ្លែងការណ៍ក៏បានប្រាប់ឲ្យដឹងទៀតថាយន្ដហោះចម្បាំងនេះក៏បានសម្លាប់ជនស៊ីវិលមួយក្រុមនៅជិតតំបន់ al-Taji ផងដែរ។ គួររំលឹកថាកងកម្លាំងអ៊ីរ៉ាក់ដែលគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងកងទាហានប៉ារ៉ាបានធ្វើការប្រយុទ្ធគ្នាចាប់តាំងពីខែតុលាឆ្នាំ២០១៦មកម្ល៉េះដើម្បីកាន់កាប់លើដែនដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាមឡើងវិញ។ ចាប់តាំងពីពេលនោះមកកងកម្លាំងបានកាន់កាប់អតីតរាជធានីម៉ូសស៊ូល ទីក្រុង Tal Afar ទីក្រុង Hawija ស្ថិតនៅក្នុងខេត្ត Kirkuk និងទីក្រុង Annah ទីក្រុង Rawa និងទីក្រុង Qaim ស្ថិតនៅក្នុងខេត្ត Anbar ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here