កុងហ្គោ៖ កងរក្សាសន្តិភាពអង្គការសហប្រជាជាតិត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅខេត្ត North Kivu

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ២០១៧

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាយ៉ាងហោចណាស់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួន១៤នាក់ត្រូវបានសម្លាប់ និង៥៣នាក់រងរបួស។ ទាហានកុងហ្គោ៥នាក់ក៏បានស្លាប់នៅក្នុងការវាយប្រហារនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោផងដែរ។ ទទឹមនឹងនេះបេសកកម្មរបស់អង្គការសហប្រជាជាតិបាននិយាយថាកងកម្លាំងរក្សាសន្តិភាពត្រូវបានវាយប្រហារដោយពួកឧទ្ទាមដែលសង្ស័យថាជាកងកម្លាំងប្រដាប់អាវុធសម្ព័ន្ធមិត្ត (ADF) នៅខេត្ត North Kivu។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថាជាការវាយប្រហារដ៏អាក្រក់បំផុតទៅលើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រវត្តិសាស្រ្តថ្មីៗ និងមានចំនួនស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាម។ លោកបាននិយាយបន្តទៀតថាលោកចង់បង្ហាញពីកំហឹង និងការឈឺចាប់ចំពោះការវាយប្រហារនៅយប់ចុងក្រោយនេះ។ នឹងត្រូវតែមាននិទណ្ឌភាពសម្រាប់ការវាយប្រហារបែបនេះនៅទីនេះឬនៅកន្លែងផ្សេងទៀតផងដែរ។ សូមបញ្ជាក់ផងដែរថាភាគខាងកើតកុងហ្គោបានទទួលរងនូវអស្ថិរភាពអស់រយៈពេលជាច្រើនឆ្នាំជាមួយក្រុមប្រជែងដែលកំពុងប្រយុទ្ធ ដើម្បីគ្រប់គ្រងទឹកដីមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here