រដ្ឋាភិបាលអ៊ីរ៉ាក់ប្រកាសថាសង្គ្រាមជាមួយរដ្ឋអ៊ីស្លាមត្រូវបានបញ្ចប់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១៧

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថារដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសថា សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម IS ត្រូវបានបញ្ចប់។ យោងតាមសម្តីរបស់នាយករដ្ឋមន្រ្តី Haider al-Abadi បាននិយាយនៅក្នុងសន្និសីទមួយនៅក្រុងបាកដាដថាកងទ័ពអ៊ីរ៉ាក់ពេលនេះកំពុងគ្រប់គ្រងព្រំដែនប្រទេសអ៊ីរ៉ាក់ និងស៊ីរីទាំងស្រុង។ ខណៈតំបន់ព្រំដែនមានតំបន់មួយចំនួនចុងក្រោយដែលត្រូវបានដណ្តើមបានដោយជោគជ័យជាពិសេសទីក្រុង Rawa នៅក្នុងខែវិច្ឆិកាកន្លងមកនេះ។ ទទឹមគ្នានេះផងដែរនាយកដ្ឋានរដ្ឋសហរដ្ឋអាមេរិកបានស្វាគមន៍ការបញ្ចប់នៃការកាន់កាប់ដ៏សាហាវរបស់ក្រុម IS នៅក្នុងប្រទេសអ៊ីរ៉ាក់ក៏ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងក្រុមនេះនឹងនៅតែបន្ត។ សូមបញ្ជាក់ផងដែរថាការប្រកាស របស់អ៊ីរ៉ាក់កើតឡើងនៅ២ថ្ងៃបន្ទាប់ពីយោធារុស្ស៊ីបានប្រកាសថាខ្លួនបានបំពេញបេសកកម្មរបស់ខ្លួនក្នុងការកម្ចាត់ពួក IS នៅស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here