សន្តិសុខអ៊ីស្រាអែលត្រូវគេចាក់នៅចំណតឡានក្រុងកណ្តាលក្រុងយេរូសាឡឹម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១៧

ការវាយប្រហារមួយកើតឡើងនៅខាងក្រៅស្ថានីយរថយន្តក្រុងរបស់ក្រុងយេរូសាឡឹម។ ការវាយប្រហារកើតឡើងនៅផ្លូវ Jaffa។ ក្រុមអ្នកសង្គ្រោះនិយាយថាឆ្មាំសន្តិសុខអ៊ីស្រាអែលរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងការវាយប្រហារដោយប្រើកាំបិត។ ជនដៃដល់ត្រូវចាប់ខ្លួន និងយកទៅឃុំឃាំង។ វេជ្ជបណ្ឌិត Magen David Adom (MDA) ប្រធានផ្នែកសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្ររបស់អ៊ីស្រាអែលមានប្រសាសន៍លើបណ្តាញ Twitter ថាក្រុមគ្រូពេទ្យនៅកន្លែងកើតហេតុព្យាបាលបុរសវ័យ២៥ឆ្នាំម្នាក់ដែលទទួលរងរបួសត្រង់ក្បាលរបស់គាត់។ ក្រោយមកប៉ូលិសអ៊ីស្រាអែលបញ្ជាក់ថាអ្នកវាយប្រហារនេះគឺជាបុរស ប៉ាឡេស្ទីនអាយុ២៤ឆ្នាំ។ ក្រោយពីវាយប្រហារភ្លាមៗជនដៃដល់ព្យាយាមគេចខ្លួន ប៉ុន្តែត្រូវចាប់ខ្លួនបានពេលមានការស៊ើបអង្កេត៕

LEAVE A REPLY

Please enter your comment!
Please enter your name here