ប៉ូលិសអ៊ីស្រាអែលប្រើឧស្ម័នបង្ហូរទឹកភ្នែកក្នុងពេលប៉ះទង្គិចគ្នាជាមួយប៉ាឡេស្ទីនក្នុងភូមិ Bethlehem

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១៧

ប៉ូលិសអ៊ីស្រាអែលនៅភូមិ Bethlehem ប្រើឧស្ម័នបង្ហូរទឹកភ្នែកក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាជាមួយជនជាតិប៉ាឡេស្ទីន។ ហេតុការណ៍នេះកើតឡើងក្រោយពីមានការតវ៉ាចំពោះការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការទទួលស្គាល់រដ្ឋធានីនៃប្រទេសអ៊ីស្រាអែល។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ RIA Novosti និយាយថាគាត់ក៏រងរបួសផងដែរនៅក្នុងភាពច្របូកច្របល់នេះ។ គេរាយការណ៍ថាទាហានអ៊ីស្រាអែលប្រើគ្រាប់បែកម៉្យាងទៅលើបាតុករ។ អ្នកឆ្លើយឆ្លងព័ត៌មាន RIA Novosti និយាយថាគ្រាប់បែកនោះជាគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកដែលគេប្រើដើម្បីបង្ក្រាបការប៉ះទង្គិចនេះ។ ការប៉ះទង្គិចគ្នានៅ Bethlehem កើតឡើងជាបន្តបន្ទាប់ចំនួនប្រាំថ្ងៃ ហើយមានការតវ៉ាជា ញឹកញាប់បណ្តាលឲ្យកើតអំពើហិង្សា និងបណ្តាលឱ្យមានមនុស្សរងរបួស។ បាតុកម្មកំពុងរីករាលដាលនៅទូទាំងពិភពលោកក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលស្គាល់ជាផ្លូវការថាក្រុងយេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here