ប្រធានអង្គភាពចារកម្មអាឡឺម៉ង់ព្រមាន៖ សមាជិកក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយមមានចំនួនកើនឡើង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១៧

ប្រធានអង្គភាពចារកម្មអាឡឺម៉ង់លោក Hans-Georg Maassen និយាយថា សន្តិសុខ សុវត្ថិភាពក្នុងប្រទេសកំពុងប្រឈមមុខជាមួយនឹងចំនួនក្រុមអ៊ីស្លាមជ្រុលនិយមជាច្រើន។ ដំណឹងនេះកើតឡើងខណៈដែលមេដឹកនាំពិភពលោកប្រកាសពីការបរាជ័យរបស់ក្រុម ISIS នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ លោក Maassen ប្រធានការិយាល័យសហព័ន្ធសម្រាប់ការការពាររដ្ឋធម្មនុញ្ញ (BfV) មានប្រសាសន៍នៅថ្ងៃអាទិត្យថាចំនួនអ្នកគាំទ្ររដ្ឋអ៊ីស្លាមនិយមមានចំនួនខ្ពស់បំផុត។ ចំនួននេះកើនឡើងពី៩,៧០០នាក់ទៅ ១០,៨០០នាក់ក្នុងឆ្នាំកន្លងទៅនេះដោយអ្នកគាំទ្រតាមវិហារលើកទឹកចិត្តដល់ក្រុមឃោរឃៅតូចៗជាពិសេសក្រុមដែលបង្កើតឡើងតាមរយៈបណ្តាញអ៊ិនធើណែត។ សកម្មភាពនេះកំពុងបង្ហាញថាវាជាបញ្ហាប្រឈមពិសេសមួយចំពោះផ្នែកសន្តិសុខសង្គម។ លោក Maassen បន្ថែមថាការបែងចែកក្រុមអ៊ីស្លាមទៅជាក្រុមតូចៗធ្វើឱ្យពួកគេមានការលំបាកក្នុងការតាមដាន។ ប្រមុខដឹកនាំអង្គភាពចារកម្មធ្វើការព្រមាន ក្រោយពីមេដឹកនាំពិភពលោកប្រកាសពីការបញ្ចប់ការបះបោររបស់ក្រុមឧទ្ទាមនៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here