យុទ្ធជន ISIS ជីហាដប្រមាណជា៦,០០០នាក់នឹងអាចត្រលប់ទៅទ្វីបអាហ្រ្វិក

0

ប្រភព័តមានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៧

សហភាពអាហ្វ្រិកព្រមានថាជនជាតិអាហ្វ្រិករហូតដល់៦,០០០នាក់ចេញទៅចូលរួមប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS) នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរីអាចវិលត្រឡប់មកផ្ទះវិញ។ លោក Smail Chergui ស្នងការដើម្បីសន្តិភាព និងសន្តិសុខរបស់សហភាពអាហ្រ្វិកមានប្រសាសន៍នៅថ្ងៃអាទិត្យថាបណ្តាប្រទេសអាហ្វ្រិកនឹងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងចែករំលែកព័ត៌មានដើម្បីប្រឆាំងនឹងក្រុមសកម្មជនដែលវិលត្រលប់មកវិញ។ លោក Chergui ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅ Algiers ថាមានរបាយការណ៍មួយបង្ហាញពីយុទ្ធជនអាហ្រ្វិកចំនួន៦,០០០នាក់ចំណោមយុទ្ធជន៣០,០០០នាក់ជាជនបរទេសទៅចូលរួមជាមួយក្រុមភេរវករនៅមជ្ឈឹមបូព៌ា។ ក្រុមយុទ្ធជនបរទេសរាប់ពាន់នាក់ចូលរួមក្រុមជីហាដនិយម Sunni ក្រោយពីពួកគេរឹបអូសបានទឹកដីនៅប្រទេស អ៊ីរ៉ាក់ និងប្រទេសស៊ីរី ហើយប្រកាសថាជាទីក្រុងកាលីហ្វាតនៅក្នុងឆ្នាំ២០១៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here