កម្លាំងស៊ីរីគាំទ្រដោយអាមេរិក និងយោធាអ៊ីរ៉ាក់បង្កើតមជ្ឈមណ្ឌលរួមគ្នាដើម្បីការពារព្រំដែន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៧

យុទ្ធជនគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរីនិយាយថាពួកគេបង្កើត មជ្ឈមណ្ឌលយោធារួមគ្នាមួយជាមួយកងទ័ពអ៊ីរ៉ាក់ដើម្បីការពារតំបន់ព្រំដែនរួម ក្រោយពីមានការកំចាត់រដ្ឋអ៊ីស្លាម IS/ISIS។ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធស៊ីរី (SDF) ជាសម្ព័ន្ធមិត្តរបស់កងជីវពលឃើដ និងអារ៉ាប់បានទៅជួបជាមួយមេដឹកនាំយោធាអ៊ីរ៉ាក់នៅថ្ងៃអាទិត្យ នេះបើយោងតាមប្រភពព័ត៌មានពី Reuters។ យោងតាមប្រភព SDF បញ្ជាក់ឲ្យដឹងថាពួកគេក៏បានពិភាក្សាលើកិច្ចការពារព្រំដែនស៊ីរី-អ៊ីរ៉ាក់នៅក្នុងតំបន់ដែលជាប់នឹងខេត្ត Deir ez-Zor និងរបៀបកំចាត់មេទ័ព IS។ ក្រុម SDF ដឹកនាំដោយឃើដចេញប្រយុទ្ធអស់រយៈ ពេលជាច្រើនខែដោយមានជំនួយពីយន្តហោះចម្បាំង និងកងកម្លាំងពិសេស ក្រុមចម្រុះដែលដឹកនាំដោយអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here