ការផ្ទុះនៅទីក្រុងញូវយ៉ក៖ បុរសម្នាក់បំផ្ទុះគ្រាប់បែកបំពង់ប៉ុនប៉ងវាយប្រហារភេរវកម្ម

0

ប្រភពព័ត៌មានពី CNN ចុះផ្សាយថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៧

យោងតាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសម្នាក់ឲ្យដឹងថាបុរសម្នាក់ដែលមានផ្ទុកគ្រាប់បែកបំពង់ផ្ទុះបានវាយប្រហារបំផ្ទុះគ្រាប់បែកលើផ្លូវដើរនៅចំណតស្ថានីយរថយន្តក្រុងក្បែរ Times Square កាលពីថ្ងៃចន្ទដែលធ្វើឲ្យមនុស្ស៥នាក់រងរបួស និងបង្កភាពវឹកវរនៅក្នុងទីក្រុងដ៏មមាញឹកមួយនេះ។ អាជ្ញាធរមានសមត្ថកិច្ចហៅការវាយប្រហារបំផ្ទុះគ្រាប់បែកនេះថា “ជាការប៉ុនប៉ងវាយប្រហារភេរវកម្ម”។ មន្ត្រីប៉ូលិសកំណត់អត្តសញ្ញាណជនសង្ស័យដែលត្រូវចាប់ខ្លួនបាននេះមានឈ្មោះ Akayed Ullah អាយុ២៧ឆ្នាំ។ ប្រភពបន្តថាលោក Ullah ធ្វើការវាយប្រហារនេះដោយសារតែព្រឹត្តិការណ៍ដែលទើបកើតមានឡើងថ្មីៗរបស់អ៊ីស្រាអែលនៅ Gaza៕

LEAVE A REPLY

Please enter your comment!
Please enter your name here